ស្ត្រីបំរើការងានៅក្រុមហ៊ុន កាសុីណូ ម្នាក់ ស្លាប់ក្នុងបន្ទប់ជួលសមត្ថកិច្ច សង្ស័យជាអំពើឃាតកម្ម ..!

ព័ត៌មានជាតិ

ក្រុងប៉ោយប៉ែត៖ ស្ត្រីបំរើការងានៅ ក្រុមហ៊ុន កាសុីណូ ម្នាក់បានដេកស្លាប់ ក្នុងបន្ទប់ជួលសមត្ថកិច្ច សង្ស័យជាអំពើឃាតកម្ម។ សាកសពនេះត្រូវបានគេប្រទះឃើញដេកស្លាប់នៅវេលាម៉ោង ៨ព្រឹក ថ្ងៃទី២ ខែមិនា ឆ្នាំ២០២១ នៅបន្តប់ជួលលេខ៥ ផ្ទះជួល របស់ឈ្មោះសាន សាក់ អាយុ៣៨ ឆ្នាំភេទ ប្រុស នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា . សពមាន ឈ្មោះហួន ស្រី អាយុ២៣ ឆ្នាំ ភេទស្រី មកស្នាក់នៅបន្ទប់ជួលលេខ៥ ផ្ទះជួលភូមិក្បាលស្ពាន១សង្កាត់ប៉ោយប៉ែត មុខរបរធ្វើការនៅក្រុមហ៊ុនកាសុីណូពូលី ។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងបន្តទៀតថានៅមុនពេលកើតហេតុនោះនៅវេលាម៉ោង៨យប់ឈ្មោះ ប៉ាត ស្រីល័ក្ខ អាយុ២៩ឆ្នាំភេទស្រី ត្រូវជាមិត្តភ័ក្តិ បានវិលត្រឡប់មកពីធ្វើការវិញលុះមកដល់បន្ទប់ឃើញបិទទ្វារចាក់សោរជាប់ទោះបីខិតខំគោះទ្វារយ៉ាងណាក៏មិនឮទើបយកកូនសោរចាក់ទ្វារស្រាប់តែឃើញ សព ឈ្មោះ ហួន ស្រីដេកស្លាប់លើគ្រែដោយមានឈាមជាប់និងដងខ្លួនហើយក៏បានរាយការណ៍មកសមត្ដកិច្ច។
ក្រោយពីសមត្ថកិច្ចពិនិត្យសពរួចរាល់ហើយបានធ្វើការសន្និដ្ឋានថាសពនេះប្រហែលជាស្លាប់ដោយអំពើឃាតកម្មហើយសមត្ថកិច្ចចំរុះកំពុងដំណើរការស្រាវជ្រាវបន្ថែម។

Leave a Reply

Your email address will not be published. Required fields are marked *