ធ្យូងឆ្លងដែនទៅវៀតណាមតាមច្រកវ៉ាលឺត្រពាំងស្រែសមត្ថកិច្ចពាក់វែនតាខ្មៅ

ព័ត៌មានជាតិ

ធ្យូងឆ្លងដែនទៅប្រទេសវៀតណាមសមត្ថកិច្ចមិនធ្វើការបង្ក្រាប
ថ្មីៗនេះរាប់ចាប់តាំងពីថ្ងៃទី15 រហូតមកដល់ថ្ងៃទី 18 ខែកុម្ភឆ្នាំ 2021 នេះបានឲ្យដឹងថាជាក់ស្ដែងឈ្មួញរត់ពន្ធធ្យូងឆ្លងដែនឆ្លងទៅប្រទេសវៀតណាមតាមច្រកវ៉ាលឺត្រពាំងស្រែស្រុកស្នួលខេត្តក្រចេះបើតាមប្រភពបានឲ្យដឹងថាឈ្មួញរត់ពន្ធធ្យូងខាងលើបានប្រមូលទិញពីប្រជាពលរដ្ឋដែលប្រកបមុខរបរដុតធ្យូងលក់លក្ខណៈគ្រួសារពាក់ព័ន្ធពីបញ្ហានេះគួររំលឹកផងដែរថាអូសធ្យូងដែលពួកគាត់យកមកដុតជារៀងរាល់ថ្ងៃនេះគឺជាប្រភេទឈើព្រៃពួកគាត់បានចូលទៅអាពីដែនជម្រកផ្សេៗនៅក្នុងស្រុកកែវសីមាខេត្តមណ្ឌលគិរី
ក្រោមការគ្រប់គ្រងរបស់បរិស្ថានហេតុដូចនេះមន្ត្រីជំនាញគួរតែមានវិធានការបែបណាទៅលើក្រុមឈ្មួញខាងលើដើម្បីទប់ស្កាត់ការបាត់បង់ធនធានធម្មជាតិដូចជាព្រៃឈើជាដើមចៀសវាងការបាត់បង់។ហេតុដូចការលើកឡើងខាងលើ មន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីកងរាជអាវុធហត្ថ ប៉ូលីសសេដ្ឋកិច្ចជាដើមជាពិសេសអភិបាលស្រុកស្នួលជាគណៈបញ្ជាការឯកភាពគួរតែមានវិធានការបែបណាទៅលើបញ្ហាទាំងនេះ។(ខ្ញុំបាទភីធូធ្វើសេចក្ដីរាយការណ៍ពីស្រុកស្នួលខេត្តក្រចេះ)

Leave a Reply

Your email address will not be published. Required fields are marked *