សងអុីនធើណេតក្រុងសៀមរាបនៅតែបន្តបើកលេងបានដោយរលូនសមត្ថកិច្ចមិនមានវិធានការ សងអុីនធើណិត ខាងលើ

ព័ត៌មានជាតិ

ខេត្តសៀមរាប៖ ល្បែងស៊ីសងតាមប្រព័ន្ធអុីនធើណេត អាជ្ញាធរក្រុងសៀមរាបបង្ក្រាបមិនទាន់បាននៅឡើយ ជាក់ស្ដែងនៅថ្ងៃទី ៣ ខែកុម្ភៈឆ្នាំ ២០២១ នេះ ល្បែងស៊ីសងតាមប្រព័ន្ធអុីនធើណិតជាច្រើនកន្លែង ដែលមានទីតាំងនៅ ម្ដុំផ្លូវតាភុល ផ្លូវលោកតាណឺយ ម្ដុំស្តុបផ្សាញ៉ែនិងម្ដុំផ្សារដើមក្រឡាញ់ ទីតាំងជាច្រើនទាំងអស់នេះ នៅតែបន្តមានមនុស្សចូលលេងបានដោយសេរីគណៈអាជ្ញាធរក្រុងសៀមរាបហាក់បីដូចជាមើលមិនឃើញទាល់តែសោះ ទោះបីល្បែងស៊ីសងអុីនធើណិតនៅតែបន្តបើកឲ្យមនុស្សចូលលេងយ៉ាងពេញបន្ទុកក៏ដោយ។

លោកដា ចំរើន អធិការនគរបាលក្រុងសៀមរាប អង្គភាពសារពត៌មាន(PINTV)យើងខ្ញុំបានទំនាក់ទំនងសុំការបំភ្លឺ នៅព្រឹកថ្ងៃទី ៣ ខែកុម្ភៈឆ្នាំ ២០២១ នៅវេលាម៉ោង ១០:១៥នាទីព្រឹកលោកបានឆ្លើយតបមកវិញពីបីម៉ាត់ខ្លី ថា ចាំឲ្យមន្ត្រីចុះត្រួតពិនិត្យមើល ពីបញ្ហាអុីនធើណិតខាងលើ ខ្ញុំជាប់ប្រជុំ។ សូមបញ្ជាក់ថាកន្លងមកអង្គភាពយើងខ្ញុំក៏បានរាយការណ៍ជូន លោក ដា ចំរើន អធិការនគរបាល ក្រុងសៀមរាបរួចម្ដងហើយផងដែរ តែលោកក៏ឆ្លើយដដែលដដែលថាចាំឱ្យមន្ត្រីចុះទៅពិនិត្យមើលព្រោះលោកជាប់ប្រជុំ ហេតុដូចនេះហើយទើប បងប្អូនប្រជាពលរដ្ឋបានលើកឡើងថាសង្ស័យប្រជុំ ទើបមិនមានពេលចុះទៅបង្ក្រាបល្បែងស៊ីសងតាមប្រព័ន្ធអើនធើណិតខាងលើនេះ។

ពលរដ្ឋជឿជាក់ថាលោកដា ចំរើន អធិការនគរបាលក្រុងសៀមរាប និងបង្រ្កាបល្បែងស៊ីសងអុីនធើណិត ខាងលើ ដែលលក្ខណៈសម្បត្តិរបស់ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទាំង ៧ ចំណុច យើងសង្កេតឃើញថាចំណុចទី ២ គ្មានបទល្មើសលួចឆក់ប្លន់គ្រឿងញៀនល្បែងស៊ីសងខុសច្បាប់និងគ្មានបទល្មើសគ្រប់ប្រភេទ។

ពាក់ព័ន្ធល្បែងអុីនធើណិតខាងលើ អង្គភាពយើងខ្ញុំក៏ធ្លាប់បានធ្វើការផ្សព្វផ្សាយហើយផងដែរ តែបច្ចុប្បន្ននៅតែបន្តបើកដំណើរការឱ្យមនុស្សចូលលេងបានដោយសេរី តើឯណាទៅដែរហៅថាលក្ខណៈសម្បត្តិរបស់ភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុចនោះ ?

តែមិនថាទោះជាយ៉ាងណានោះទេ ពលរដ្ឋនៅតែបន្តសំណូមពរឯកឧត្តម ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងលោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប សូមឯកឧត្តម មានវិធានការទៅលើមន្ត្រីពាក់ព័ន្ធឱ្យចុះទៅត្រួតពិនិត្យទីតាំងអុីនធើណិតខាងលើទាំងអស់នេះផងទានដើរ

Leave a Reply

Your email address will not be published. Required fields are marked *