អាវុធហត្ថខេត្តព្រៃវែង ចុះបង្ក្រាបករណីគ្រឿងញៀននៅស្រុកព្រះស្តេច ឃាត់ខ្លួនមនុស្ស៤នាក់ ដកហូតបានវត្ថុតាងថ្នាំញៀន១៨កញ្ចប់

ព័ត៌មានជាតិ

ព្រៃវែង : ជនសង្ស័យក្នុងករណីជួញដូរនិងប្រើប្រាស់ថ្នាំងញៀនចំនួន៤នាក់ រួមជាមួយវត្ថុតាងថ្នាំងញៀនចំនួន១៨កញ្ចប់ ព្រមទាំងឩបករណ៍ប្រើប្រាស់ និងចែកចាយមួយចំនួនទៀត ត្រូវកំលាំងកងរាជអាវុធហត្ថខេត្តព្រៃវែង សហការជាមួយកំលាំងស្រុកព្រះស្តេច ធ្វើការបង្ក្រាបបាន កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៩មករា។

លោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៍ កងរាជអាវុធហត្ថខេត្តព្រៃវែង បានអោយដឹងថា ប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀននេះ ធ្វើឡើងនៅចំណុចភូមិក្រសាំងទង ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ក្រោមការបញ្ជាផ្ទាល់ពីលោកឩត្តមសេនីយ៍ត្រី ឈួន គឹមសាន្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីលោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

លោក ផាត់ សុជោត បានបន្តទៀតថា មុនពេលឈានដល់ការក្រសោបចាប់ក្រុមជនសង្ស័យទាំង៤នាក់នេះ កំលាំងរបស់លោក បានប្រើពេលវេលាតាមដានអស់ជាច្រើនថ្ងៃ រហូតកំណត់បានមុខសញ្ញាជនសង្ស័យ ទើបប្រើប្រាស់វិធានញុះញុង អោយជនសង្ស័យចូលអន្ទាក់ ហើយក៏ក្រសោបចាប់ទាំងក្រុមតែម្តង។

ជនសង្ស័យ ទាំង៤នាក់ដែលត្រូវបានឃាត់ខ្លួន ទី១ ឈ្មោះ អៀច ណាក់ ហៅឡុង ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិស្វាយ ឃុំអង្គរាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង
ទី២ ឈ្មោះ នួន សុីដា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្រសាំងទង ឃុំអង្គរាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង ទី៣ឈ្មោះ ឃឹម ដារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃមាស ឃុំអង្គរាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង និងទី
៤ឈ្មោះ ផាន់ សាវ៉ាន់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្រសាំងទង ឃុំអង្គរាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង ដោយឡែកវត្ថុតាងដែលដកហូតបានរួមមាន ម្សៅក្រាមពណ៌ ស ចំនួន១៨កញ្ចប់ ទម្ងន់១១,៨៧ក្រាម
ទទូរសព្ទ័ដៃ៣គ្រឿង កែវសម្រាប់ជក់ថ្នាំចំនួន០៤ ដែកកេះចំនួន០១ និងថង់សម្រាប់ចែកចាយថ្នាំមួយចំនួន។

បច្ចុប្បន្ន ជនសង្សយ័រួមនិងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តទៅតាមនិតិវិធី។

Leave a Reply

Your email address will not be published. Required fields are marked *