ពិធីសម្ពោធអគារស្នាក់ការគណបក្សឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ។

ព័ត៌មានជាតិ

ព្រៃវែង ÷ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សខេត្តព្រៃវែង ឯកឧត្តម ថោង វរល័ក្ខណ៍ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពាមរក៍ ឯកឧត្តមឧកញ៉ា ជឹម សុខ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រែកខ្សាយ(ខ) បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ អគារស្នាក់ការគណបក្សឃុំព្រែកខ្សាយ(ខ) ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានគណៈជំនាញ សមាជិក សមាជិកា គណៈកម្មាធិការគណបក្សខេត្ត ប្រធាន អនុប្រធានគណបក្សស្រុកពាមរក៍ ប្រធានគណបក្សឃុំ ស្ថិតនៅស្នាក់ការគណបក្សឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ។

សូមបញ្ជាក់ផងដែរថា អគារស្នាក់ការគណបក្សដែលត្រូវសម្ពោធនាឪកាសនេះគឺជាអំណោយរបស់ឯកឧត្តមឧកញ៉ា ជឹម សុខ ប្រធានក្រុមការងារគណបក្សឃុំព្រែកខ្សាយ(ខ) និងលោកជំទាវ ដែលចាប់ផ្ដើមកសាងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ និងកសាងរួចរាល់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ មានទំហំទទឹង១២ម៉ែត្រ បណ្ដោយ២៥ម៉ែត្រ មានសាលប្រជុំ១ បន្ទប់ដាក់សំភារ១ និងបន្ទប់ទឹក២ អស់ថវិកាសរុបចំនួន ៥១,៥០០ ដុល្លារ ។

ឯកឧត្តម ស្បោង សារ៉ាត ប្រធានគណបក្សខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមឧកញ៉ា ជឹម សុខ និងលោកជំទាវ ដែលបានចំណាយថវិកា ក្នុងការកសាងស្នាក់ការគណបក្សនាពេលនេះ សម្រាប់បម្រើផលប្រយោជន៍ជូនគណបក្សឲ្យមានការរីកចម្រើនបន្ដទៀត និងសូមឲ្យសមាជិក សមាជិកា គណបក្សឃុំ ចូលរួមថែរក្សាសមិទ្ធផលនេះឲ្យបានគង់វង្ស ។

ឯកឧត្តមក៏បានមានប្រសាសន៍ថា
ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចបានខិតខំប្រឹងប្រែងទាំងកម្លាំងកាយចិត្ត ក្នុងការរក្សាការពារសុខសន្ដិភាព សុខុមាភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងបានអភិវឌ្ឍលើគ្រប់វិស័យ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងលើកឡើងអំពីប្រវត្តិសាស្រ្តនៃថ្ងៃជ័យជម្នះ ៧ មករា បានផ្តល់មេរៀននៃជីវិតពិតប្រកដបដោយអត្ថន័យយ៉ាងធំធេង និងជ្រាលជ្រៅបំផុតសម្រាប់ការស្ថិតស្ថេរ គង់វង្ស និងរីកចម្រើនរបស់ប្រជាជនកម្ពុជា និងជាតិមាតុភូមិ រហូតមកដល់បច្ចុប្បន្ន ក៏ដូចតទៅអនាគតយូរអង្វែងទៅមុខ។ ស្មារតី ៧ មករា ស្ថិតស្ថេរជានិច្ចក្នុងដួងវិញ្ញាណរបស់ប្រជាជាតិយើងម្នាក់ៗដែលបានប្រែក្លាយជាកម្លាំងពិតដ៏ខ្លាំងក្លាក្នុងការរំដោះជាតិ ការស្តារ ការកសាង និងការពារមាតុភូមិកម្ពុជាឲ្យសម្រេចបានជោគជ័យដ៏ត្រចះត្រចង់ដូចពេលនេះ និងតទៅអនាគត។

ឯកឧត្តមក៏បានមានប្រសាសន៍ថា
ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចបានខិតខំប្រឹងប្រែងទាំងកម្លាំងកាយចិត្ត ក្នុងការរក្សាការពារសុខសន្ដិភាព សុខុមាភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងបានអភិវឌ្ឍលើគ្រប់វិស័យ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងផ្ដាំផ្ញើរដល់សមាជិក សមាជិកាគណបក្សប្រជាជនទាំងអស់ ត្រូវរួមគ្នាការពារឱ្យបានដាច់ខាតនូវសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ រួមគ្នាពង្រឹងឯកភាពជាតិ ហើយប្តេជ្ញាបន្តកសាងប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ។

Leave a Reply

Your email address will not be published. Required fields are marked *