ចាត់វិធានការក្តៅហើយលោកឧត្តមសេនីយ៍ទោ ហួត សុធី បង្រ្កាបល្បែងស៊ីសងជល់មាន់រត់បាតជើងសព្រាត

ព័ត៌មានជាតិ

ឧត្ដរមានជ័យ៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ក្រោយពីបានទទួលព័ត៌មានពីបណ្ដាញសង្គម និងសាព័ត៌មានមួយចំនួនទៀត បានរាយការណ៍ជូន លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ នៅវេលាម៉ោង ១៤៖០០នាទី លោកឧត្តមសេនីយ៍ស្នងការ បានចាត់កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ជាបន្ទាន់ ឲ្យសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្លាត ចុះធ្វើការបង្ក្រាបសង្វៀនជល់មាន់ចល័ត ១កន្លែង នៅចំណុចផ្ទះទុកចោលក្នុងចំការស្វាយ ស្ថិតក្នុងភូមិទួលប្រាសាទ ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

ក្នុងកិច្ចប្រតិបត្តិការខាងលើ កម្លាំងយើងបង្រ្កាប និងដកហូតបានវត្ថុតាងរួមមាន៖ មាន់ចំនួន ០៧ក្បាល, ម៉ូតូចំនួន ០២គ្រឿង, ស៊ុមសម្រាប់ក្រូបមាន់ចំនួន ០៦, ខ្នាយផ្លែដែកចំនួន ០២គូ, តង់ធ្វើសង្វៀនជល់មាន់ចំនួន ០៤ផ្ទាំង, ជញ្ជីងសម្រាប់ថ្លឹងមាន់ចំនួន ០១, ថ្នាំបាញ់ចំនួន០២កំប៉ុង, កន្ត្រកសម្រាប់ដាក់មាន់ចំនួន ០៧ និងស្គុតសម្រាប់រុំជើងមាន់មួយចំនួនទៀត ចំនែកអ្នកលេងបានរត់បាត់អស់ ៕

Leave a Reply

Your email address will not be published. Required fields are marked *