ករណីគួរឲ្យភ្ញាក់ផ្អើលប្ដីវ៉ៃប្រពន្ធ បានស្លាប់នៅក្នុងថ្លុកឈាម ក្រោមស្នាដៃប្ដីរបស់ខ្លួន

ព័ត៌មានជាតិ

ខេត្តសៀមរាប៖ ហេតុការណ៍ប្ដីវ៉ៃប្រពន្ធបណ្ដាលឱ្យស្លាប់បានកើតឡើង នៅវេលាម៉ោង២១និង៣០នាទី ថ្ងៃសៅរ៍
ទី ១៩ ខែ ធ្នូ ឆ្នាំ២០២០ នៅចំណុចផ្ទះកម្មករ ស្នាក់នៅ ស្ថិតនៅក្រុម២៧ ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចខេត្តសៀមរាប បានរាយការណ៍ ថា ករណី ឃាតកម្ម នេះ បង្កឡើងដោយបុរសជាប្ដី មាន ឈ្មោះ ផេន ធាន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករសំណង់ ទីកន្លែងកំណើត នៅខេត្តកំពង់ចាម បានធ្វើសកម្មភាព យកដុំថ្មវាយទៅលេី ជនរងគ្រោះ ឈ្មោះ ស៊ឹម សម្ព័ស ភេទស្រី អាយុ១៩ឆ្នាំ(បណ្តាលអោយស្លាប់) មុខរបរ កម្មករសំណង់ ត្រូវជាប្រពន្ធ ជនដៃដល់ មានទីកន្លែងកំណើត ភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុ មានទំនាស់ គ្នាជាមួយ ប្តីប្រពន្ធ។ តាមការពិនិត្យ របស់ ជំនាញ ទៅលើសពពិតជាស្លាប់ដោយ ករណីឃាតកម្មពិតមែន។
បច្ចុប្បន្ន ជនដៃដល់ បានរត់គេចខ្លួនបាត់ សមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវ ចាប់យកមកផ្តន្ទាទោស តាមផ្លូវច្បាប់។ចំណែក សាកសព ប្រគល់អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

Leave a Reply

Your email address will not be published. Required fields are marked *