ខេត្តសៀមរាប៖នារីម្នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ ខណ: កំពុងជិះម៉ូតូ ត្រូវបានរថយន្ត បុកចំពេញទំហឹង។

ព័ត៌មានជាតិ

ខេត្តសៀមរាប៖នារីម្នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ ខណ: កំពុងជិះម៉ូតូ ត្រូវបានរថយន្ត បុកចំពេញទំហឹង។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២០ នៅវេលាម៉ោង១៤ និង ៣០ នាទី ត្រង់ចំណុចមុខដីចំការ ឈ្មោះ អាង សំអាត ស្ថិតនៅភូមិចាន់ហៀរ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។

នគរបាលស្រុកស្វាយលើបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះ បង្ក ឡើងរវាង រថយន្តនិងម៉ូតូ ទិសដៅផ្ទុយគ្នា។ រថយន្តម៉ាក
Toyota Hiluxពណ៌ស សេរីឆ្នាំ១៩៩៣ ពាក់ស្លាកលេខ ភ្នំពេញគ.១៨៥៣ភព២ អ្នកបើកបរឈ្មោះ រាំ ភារ័ត្ន ភេទ ប្រុស អាយុ២១ឆ្នាំ រស់នៅភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប បានបុកជាមួយម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ សេរីឆ្នាំ ២០១៥ ស្លាកលេខ សៀមរាប ១T៤៨០៣ អ្នកបើកបរឈ្មោះ មី ស្រីពេជ្រ ភេទស្រី អាយុ២០ឆ្នាំ នៅភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង (ស្លាប់នៅនឹងកន្លែងកើតហេតុ) បានពាក់មួកសុវត្ថិភាព និងអ្នករួមដំណើរ ឈ្មោះ អន ថុក ភេទស្រី អាយុ១៩ឆ្នាំ នៅភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង(រងរបួសធ្ងន់ បានបញ្ចូនទៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម)បានពាក់មួកសុវត្ថិភាព។ ក្នុងនោះខូចខាតរថយន្ត ១គ្រឿងស្រាល និងម៉ូតូ១គ្រឿងធ្ងន់។

នគរបាលបានបញ្ជាក់ថា មូលហេតុ អ្នកបើកបររថយន្តបើកបរក្នុងល្បឿនលឿន ហើយបានរេចង្កូតទៅបុកម៉ូតូ។
ករណីនេះកម្លាំងជំនាញ បានចុះវាស់វែងនិងប្រគល់សាកសព ទៅអោយក្រុមគ្រួសារ។ ចំណែកវត្ថុតាង យកទៅរក្សាទុក នៅអធិការដ្ឋាននគបាល ស្រុក ដើម្បីចាត់ការតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *