ឯកឧត្តមជា សុមេធី និងលោកជំទាវ ព្រមទាំងបុត្រានិងបុត្រី បានឧបត្ថម្ភ ថវិកា១មុឺនដុល្លា ជូន សម្ដេចតេជោ ហ៊ុនសែនសម្រាប់ទិញវ៉ាក់សាំង ចាក់ការពារជំងឺកូវីដ19 ជូនដល់ប្រជាពលរដ្ឋ

ព័ត៌មានជាតិ

ឯកឧត្តមជា សុមេធី និងលោកជំទាវ ព្រមទាំងបុត្រានិងបុត្រី បានឧបត្ថម្ភ ថវិកា១មុឺនដុល្លា ជូន សម្ដេចតេជោ ហ៊ុនសែនសម្រាប់ទិញវ៉ាក់សាំង ចាក់ការពារជំងឺកូវីដ19 ជូនដល់ប្រជាពលរដ្ឋ
(ភ្នំពេញ)៖ ឯកឧត្តម ជា សុមេធី អភិបាល ខេត្តព្រៃវែង និងលោកជំទាវ ព្រមទាំងបុត្រានិងបុត្រី

បានឧបត្ថម្ភ ថវិកា ជូន សម្ដេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ទិញវ៉ាក់សាំង ចាក់ការពារជំងឺកូវីដ19 ជូនដល់ប្រជាពលរដ្ឋ នូវទឹកប្រាក់ចំនួន១០០០០(១មុឺនដុល្លារសហរដ្ឋអាមេរិក)។

ការបរិច្ឆាគនេះធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

សូមបញ្ជាក់ថា៖ សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា ។សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ៥០ម៉ឺននាក់៕

Leave a Reply

Your email address will not be published. Required fields are marked *