តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តបាត់ដំបង

ព័ត៌មានជាតិ

តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តបាត់ដំបង នៅថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកគាស់ក្រឡ ព្រមទាំងក្រុមការងារចុះជួយឃុំឆ្នាល់មាន់ បានអញ្ជើញសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅភូមិសំរោង និងភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

អំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវដែលត្រូវបានផ្ដល់ជូនប្រ ជាពលរដ្ឋរងគ្រោះនាឱកាសនោះ សរុបចំនួន៣៩១គ្រួសារ ដោយក្នុងមួយគ្រួសារ មី ទឹកបរិសុទ្ធ ថ្នាំពេទ្យ និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត។ ក្នុងនាមសម្ដេចក្រឡាហោម និងលោកជំទាវ ឯកឧត្តម ប៊ុន ហុន ក៏បានប្រគល់ថវិកាជូនគ្រួសារសពជនរងគ្រោះដោយករណីលង់ទឹក ចំនួន ៤០០០០០រៀល ព្រមទាំងគ្រឿងឧបភោគ បរិភោគ មួយចំនួនទៀត។

អញ្ជើញមានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋនាឱកាសនោះដែរ ឯកឧត្តម ប៊ុន ហុន បានជម្រាបជូនប្រជាពលរដ្ឋនូវមតិផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ដែលជានិច្ចជាកាល សម្ដេច និងលោកជំទាវ តែងតែយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅ និងសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា គ្រប់កាលៈទេសៈ។

ឯកឧត្តម ប៊ុន ហុន ក៏បានអំពាវនាវប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ចូលរួមថែរក្សាការពារសេចក្តីសុខ សន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេសជាតិ ក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិត របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាប្រមុខដឹកនាំ និងបានផ្តាំផ្ញើឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះករណីគ្រោះធម្មជាតិដូចជាគ្រោះទឹកជំនន់ ជាពិសេសបន្តប្រុងប្រយ័ត្ននាអំឡុងពេលទឹកស្រុកចុះនេះ និងប្រុងប្រយ័ត្នចំពោះករណីជំងឺកូវីដ-១៩ ៕

Leave a Reply

Your email address will not be published. Required fields are marked *