មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសធ្វើអង្កេតវាស់ស្ទង់ទិន្នផលស្រូវ ដល់មន្ត្រីជំនាញ

ព័ត៌មានជាតិ

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសធ្វើអង្កេតវាស់ស្ទង់ទិន្នផលស្រូវ ដល់មន្ត្រីជំនាញ

សៀមរាប៖ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានរៀបចំបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសធ្វើអង្កេតវាស់ស្ទង់ទិន្នផលស្រូវ ក្រោមអថិបតីភាពលោក ម៉ក់ ម៉ូនី ប្រធាននាយកដ្ឋានផែនការ និងស្ថិតិ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ ប្រធានអនុប្រធានការិយាល័យជំនាញ និងថ្នាក់ដឹកនាំការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ទាំង១២ក្រុង ស្រុក សរុបចំនួន ៦៤នាក់(ស្រី ១២នាក់)។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណង២ រួមមាន ទី១-បង្ហាញពីវិធីសាស្ត្រនៃការប្រមូលទិន្នន័យមុនអនុវត្តន៍ការធ្វើអង្កេតវាស់ស្ទង់ទិន្នផលស្រូវ និងទី២ វិធីសាស្ត្រនៃការអនុវត្តធ្វើអង្កេតវាស់ស្ទង់ទិន្នផលស្រូវ និងទី៣ វិធីសាស្ត្រនៃការចងក្រង និងបញ្ជូលទិន្នន័យក្នុងប្រព័ន្ធData best។

បន្ទាប់ពីមតិស្វាគមន៍ និងផ្តល់អនុសាសន៍ល្អរបស់គណៈអធិបតីរួចមក លោក ម៉ែន សុទ្ធី ប្រធានការិយាល័យនៃនាយកដ្ឋានផែនការនិងស្ថិតិ បានធ្វើបទបង្ហាញ ស្តីពីវិធីសាស្ត្រនៃគោលបំណងទាំង២ខាងលើ។ក្រោយពីការធ្វើបទបង្ហាញចប់ អ្នកចូលរួមទាំងអស់ក៏បានចុះទៅអនុវត្តជាក់ស្តែងចំនួន១ភូមិ ៣គ្រួសារ ៤សំណាក ក្នុង១គ្រួសារ ស្មើនឹង១២សំណាក នៅសង្កាត់ទឹកវិល ក្រុងសៀមរាប។

Leave a Reply

Your email address will not be published. Required fields are marked *