អនុសាខាកាកបាទក្រហមកម្ពុជា​ ស្រុកជីក្រែង​ បានចុះសួរសុខទុក្ខ និងចែកអំណោយដល់គ្រួសារដែលបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ដោយសារជំនន់ទឹកភ្លៀង

ព័ត៌មានជាតិ

អនុសាខាកាកបាទក្រហមកម្ពុជា​ ស្រុកជីក្រែង​ បានចុះសួរសុខទុក្ខ និងចែកអំណោយដល់គ្រួសារដែលបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ដោយសារជំនន់ទឹកភ្លៀង

សៀមរាប៖ ថ្ងៃអង្គារ ៤កើត ខែ កត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ លោក យន់ សុីភន ប្រធានក្រុមប្រឹក្សាស្រុក​ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជីក្រែង និង លោក ពៅ ប៊ុនធឿន អភិបាលនៃគណៈអភិបាលស្រុក​ និងប្រធានអនុសាខាកាកបាទក្រហមស្រុកជីក្រែង ព្រមទាំងលោក លោកស្រី គណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុកជីក្រែង បានចុះសំណេះសំណាល សួរសុខទុក្ខ ចែកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ជូនដល់គ្រួសារដែលរងផលប៉ះពាល់ខ្លាំង និងបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ដោយសារជំនន់ទឹកភ្លៀង សរុបចំនួន ១៤គ្រួសារ នៅក្នុងភូមិចុងស្ពាន ចំនួន ២គ្រួសារ និងភូមិកំបោរអរ ចំនួន ១២គ្រួសារ ក្នុងឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។

ក្នុងឱកាសនោះ លោកក៏តែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដូចដែលលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល” ។ ជាមួយគ្នានេះលោកក៏បានរំលឹកដល់បងប្អូនទាំងអស់គ្នាបង្កើនការប្រុងប្រយ័ត្នក្នុងអំឡុងពេលដែលប្រទេសកម្ពុជាយើងកំពុងទទួលរងឥទ្ធិពលព្យុះ ដែលបង្កជាបាតុភូតភ្លៀងផ្គរ រន្ទៈ ខ្យល់កន្រ្តាក់ និងជំនន់ទឹកភ្លៀង ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋថែរក្សាសុខភាព ទ្រព្យសម្បត្តិពិសេសកូនចៅតូចៗ ដើម្បីចៀសផុតពីគ្រោះភ័យផ្សេងៗ។ ជាមួយនេះ បើមានជំងឺនិងគ្រោះថ្នាក់ផ្សេងៗត្រូវប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត។

អំណោយដែលបានចែកជូនក្នុង ១គ្រួសារៗ ទទួលបាន អង្ករ ២៥គីឡូក្រាម មុង១ ភួយ១ ក្រមា១ កន្ទេល១ សារុង១ មី១កេះ សាប៊ូ២ដុំ ត្រីខ១យួរ អាវយឺតម្នាក់២ និងថវិកាឧបត្ថម្ភដោយ ឯកឧត្ដម នរិន្ទ្រ រិទ្ធ ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំខ្វាវ ក្នុងម្នាក់ចំនួន ២ម៉ឺនរៀល៕

Leave a Reply

Your email address will not be published. Required fields are marked *