ស្ថានភាពជំនន់ទឹកភ្លៀងនៅខេត្តសៀមរាបមិនទាន់មានផលប៉ះពាល់ខ្លាំងនៅឡេីយទេ

ព័ត៌មានជាតិ

សៀមរាប.ថ្វីបេីខេត្តសៀមរាបទទួលរងនូវភ្លៀងធ្លាក់ជាប់គ្នា បួនប្រាំថ្ងៃមកហេីយក្តី ប៉ុន្តែតាមរយ:ការចុះពិនិត្យរបស់រដ្ឋបាលស្រុកប្រាសាទបាគង ក្នុងរយះពេល ពីរបីថ្ងៃនេះ ឃេីញស្រុតខ្លះ ស្ថានភាពទឹកមានការកេីនឡេីងជាងមុន ធ្វេីឲ្យហៀរលេីខ្នងប្រឡាយ ហូកាត់ផ្លូវមួយចំនួន និងហូរចូលក្នុងភូមិ តែមិនទាន់មានផលប៉ះពាល់ខ្លាំងនៅឡេីយ។

លោកសូ ប្លាតុងអភិបាលស្រុកប្រាសាទបាគងបានឲ្យដឹងថាក្នុងអំឡុងពេលជំនន់ទឹកភ្លៀង នៅតែបន្ត ដូច្នេះអាជ្ញាធរត្រូវតែយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋក៍ដូចជា សត្វពាហន:ដោយរកទីទួលសុវត្ថិភាព ជាពិសេសអំពាវនាវដល់ប្រជាពលរដ្ឋសូមមានការប្រុងប្រយ័ត្នចំពោះការរស់នៅដែលអាចប្រឈមនឹងគ្រោះថ្នាក់ដោយសារជំនន់ទឹកភ្លៀង។

លោកបានដឹកនាំប្រជុំដាក់ផែនការ និងចែកអាវពោងសុវត្ថិភាព ដល់មន្ត្រីសាលាស្រុកនិងតំណាងកងកម្លាំងទាំងបីប្រភេទ ដែលចំណុះគណ:បញ្ជាការឯកភាពនៃរដ្ឋបាលស្រុកប្រាសាទបាគង ដេីម្បីរួមសហការណ៍គ្នា ត្រៀមសង្គ្រោះ បងប្អូនប្រជាពលរដ្ឋ និងឆ្លេីយតប ចំពោះគ្រោះមហន្តរាយផ្សេងៗ ជាពិសេសគ្រោះទឹកជុំនន់ដែលកេីតមានឡេីងក្នុងមូលដ្ឋាន។

ជាមួយគ្នានេះផងដែរ លោកអភិបាលស្រុកបានដឹកនាំក្រុមការងារចុះត្រួតពិនិត្យពីស្ថានភាពទឹកជុំនន់ដល់ទីតាំងជាក់ស្តែង និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាតំបន់ដែលមានទឹកជំនន់ជន់លិចត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសចំពោះខ្សែរបញ្ជូនចរន្តអគ្គិសនី និងសត្វអាសិរពិសគ្រប់ប្រភេទ បង្ការកំឲ្យមានគ្រោះថ្នាក់ផ្សេងៗកេីតឡេីងជាយថហេតុ។ រី រីន

Leave a Reply

Your email address will not be published. Required fields are marked *