សមត្ថកិច្ចចាប់ខ្លួន អតីតមេឈ្មួញឈើគ្រញូងដ៍ល្បីឈ្មោះ

ព័ត៌មានជាតិ

សៀមរាប៖ អតីតមេឈ្មួញឈើគ្រញូង ដ៍ល្បីល្បាញម្នាក់នៅខេត្តសៀមរាប ត្រូវបានកម្លាំងអាវុធហត្ថខេត្តចាប់ខ្លួន កាលពីវេលាម៉ោង ៩និង៣២ នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុច ភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។
ការចាប់ខ្លួនជនរូបនេះ ធ្វើឡើងដោយអនុវត្តន៍តាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៤៣៩ ចុះ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ចេញដោយលោក ស៊ាង ណារ៉ា ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តសៀមរាប។
អតីតមេឈ្មួញរូបនេះ ឈ្មោះ ស្រេង ប្រណី ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅបច្ចប្បន្ន ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
ជននេះជាប់ចោទពីបទ៖ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ នៅចំណុច ទីរួមខេត្តសៀមរាប ។
ខណ:នេះ ការិយាល័យជំនាញកងរាជអាវុធហត្ថ បានបញ្ជូនជន រូបនេះទៅសាលាដំបូងខេត្តសៀមរាប ដើម្បីអនុវត្តន៍តាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *