ល្បែងស៊ីសងតាមប្រព័ន្ធអិនធើណេត ជាច្រើនកន្លែងនៅក្នុងក្រុងសៀមរាប នៅតែពេញនិយម សម្រាប់ក្រុមអ្នកញៀនល្បែង

ព័ត៌មានជាតិ

ខេត្តសៀមរាប៖ មួយរយៈចុងក្រោយនេះគេសង្កេតឃើញ ថាមានល្បែងស៊ីសងតាមប្រព័ន្ធអិនធើណេតជាច្រើនកន្លែងកំពុងតែបើកលេងបានដោយសេរីខណៈពេលដែល
ថ្មីៗនេះមានសាេព័ត៌មានក្នុងស្រុកបានធ្វើការចុះផ្សាយ ក៏ប៉ុន្តែ មិនទាន់ឃើញមានសមត្ថកិច្ចណាម្នាក់ចុះបង្ក្រាបបាននៅឡើយ។

បើយោងតាមប្រភពពីពលរដ្ឋជាច្រើនបានលើកឡើងថាកន្លងមកក៏ធ្លាប់ឃើញសមត្ថកិច្ចចុះត្រួតពិនិត្យនៅទីតាំង អិនធើណេត មានយីហោ 168 តែមិនមានសកម្មភាពលេងល្បែងស៊ីសងថ្នល់តាមអិនធើណេតនោះឡើយ។
ប៉ុន្តែមួយរយៈពេលចុងក្រោយថ្មីៗនេះគេសង្កេតឃើញថា ទីតាំងលេងល្បែងស៊ីសងតាមប្រព័ន្ធអិនធើណិត នៅតែមានមនុស្សចេញចូលលេងដដែល។

ប្រភពពីពលរដ្ឋបន្តទៀតថាការចុះត្រួតពិនិត្យនោះគឺបានត្រឹមតែមួយរយ:ពេលខ្លីតែប៉ុណ្ណោះ រួចហើយក៏ដំណើរការវិញពួកគាត់បានបន្តទៀតថាល្បែងស៊ីសងតាមប្រព័ន្ធអិនធើណេតនេះហើយដែលកំពុងតែបង្វក់ក្រុមញៀនល្បែងទាំងនោះអោយចូលលេងជាច្រើន មិនថាចាស់ឬក៏ក្មេងឲ្យតែមានលុយអាចចូលទៅចាក់ភ្នាល់ល្បែងស៊ីសងតាមប្រព័ន្ធអិនធើណេតនេះបានទាំងអស់ អ្នកខ្លះទៀតលក់ទ្រព្យសម្បត្តិយកមកភ្នាល់ដល់ចាញ់អស់ ក៏បណ្ដាលឱ្យបង្ករជាហឹង្សារ ដល់ក្រុមគ្រួសារប្រពន្ធកូន អ្វីដែលគួរអោយព្រួយបារម្មណ៍នោះគឺអំពើរចោរកម្មផ្សេងៗងាយនឹងកើតឡើងបើសិនអាជ្ញាធរមិនមានចំណាត់ការបន្តចុះត្រួតពិនិត្យ ឲ្យបានទាន់ពេលវេលានោះ។

បញ្ជាក់ទីតាំងល្បែងតាមប្រពន្ធ័ អិនធើណេតនេះ គឺមានច្រើនកន្លែងនៅក្នុងក្រុងសៀមរាប ស្ទើរតែគ្រប់សង្កាត់។
គួររំលឹកផងដែរថាកន្លងមកប្រមុខរាជរដ្ឋាភិបាលក៏បានចេញសារាចរណែនាំដល់មន្ត្រីមានសមត្ថកិច្ចទាំងអស់សូមអោយបង្ក្រាបកន្លែងណាដែលមានទីតាំង ល្បែងស៊ីសងតាមអិនធើណេត ក៏ដូចជាល្បែងផ្សេងៗ ប៉ុន្តែដោយឡែកល្បែងស៊ីសងតាមប្រព័ន្ធអិនធើណេតក្នុងក្រុងសៀមរាប នៅមិនទាន់មានការបង្ក្រាបបាននៅឡើយ ទង្វើបែបនេះហាក់បីដូចជាមិនគោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាលទាល់តែសោះ។

ជុំវិញករណីល្បែងស៊ីសងតាមអិនធើណេតខាងលើនេះ អង្គភាពគេហទំព័រ PIN TV មិនទាន់សុំការបំភ្លឺណាមួយពីសំណាក់ អាជ្ញាធរមានសមត្ថកិច្ចក្រុងសៀមរាប ដើម្បីសាកសួរជុំវិញករណីដែលមានល្បែងសុីសងតាមប្រពន្ធ័ អិនធើណេតនេះបាននៅឡើង អង្គភាពសារព័ត៌មានយើងខ្ញុំរងចាំការបកស្រាយបំភ្លឺជុំវិញករណី ល្បែងថ្នល់ស៊ីសងតាមប្រព័ន្ធអិនធើណិតខាងលើ។

តែមិនថាទោះជាយ៉ាងណាក៏ដោយពលរដ្ឋសូមសំណូមពរដល់សមត្ថកិច្ចពាក់ព័ន្ធជាពិសេសលោក ទិត្យ ណារ៉ុង ស្នងការដ្ឋាននគរបាលខេត្តសៀមរាប នឹង លោក ទៀ សីហា អភិបាលនៃគណៈអភិបាល ខេត្តសៀមរាប សូមឯកឧត្តមមេត្តាមានចំណាត់ការទៅលើល្បែងស៊ីសងទាំងអស់នេះផងទាន ដើម្បីពង្រឹង សន្តិសុខសង្គម ជូនប្រជាពលរដ្ឋក្នុងការរស់នៅដោយគ្មានអំពើអណាចាផ្សេងៗកើតឡើង៕

Leave a Reply

Your email address will not be published. Required fields are marked *