អង្គភាពស្ទឹងច្រាលប៉ុស្តិ៍ ចេញផ្សាយហើយថ្ងៃនេះ ០១ កញ្ញា ២០២០

ព័ត៌មានជាតិ

សូមលោកចៅសង្កាត់ស្ទឹងមានជ័យ 3 មេត្តាចុះត្រួតពិនិត្យ ទូហ្គេមមួយកន្លែង ដែលនៅក្នុងភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ 3 ខណ្ឌមានជ័យ រាជធានីភ្នំពេញ

ដែលមានដាក់ផ្លាកយីហោ មានឈ្មោះថា មណ្ឌលកំសាន្ត វ៉ាន់ដា ដែលមានទីតាំងស្ថិតនៅ ផ្សារទំនើបស្ទឹងមានជ័យថ្មី ទូហ្គេម មួយនេះបើកលេងយ៉ាងអនាធិបតេយ្យ ទាំងថ្ងៃទាំងយប់

ដោយមិនកោតខ្លាចញញើតនឹងច្បាប់សោះ អ្វីទៅដែលហៅថាសុវត្ថិភាពក្នុងភូមិឃុំទាំងប្រាំបួនចំណុច

បងប្អូនដឹងហើយថា
កន្លែងល្បែងស៊ីសង វាតែងតែមានការប្រជុំ មនុស្សកោះករ អ៊ូអរ ជាច្រើននាក់ ហើយវាអាចបង្កឲ្យមានបញ្ហាគ្រប់បែបយ៉ាង
មានដូចជាចោរលួចចោរប្លន់ ហើយវាអាចបង្កឲ្យមានបញ្ហាគ្រប់បែបយ៉ាងទាំងអស់នៅក្នុងភូមិឃុំរបស់យើង

ហើយឥឡូវនេះ ក្រសួងសុខាភិបាល កំពុងតែចេញច្បាប់មួយ
គឺមិនឲ្យមានការជួបជុំគ្នាទេ គឺដើម្បីការពារកុំឲ្យមានជំងឺឆ្លង កូវីត19

ជាទីបញ្ចប់នេះ ប្រជាពលរដ្ឋដែលនៅជុំវិញទីនោះ ពួកគាត់បានសំណូមពរថា សូមអោយអាជ្ញាធរដែលពាក់ព័ន្ធទាំងអស់
មេត្តាចុះត្រួតពិនិត្យិត ហើយនិងទប់ស្កាត់ផង ។
គឹមហុង និពន្ធ នាយក ស្ទឹងច្រាលប៉ុស្តិ៍

Leave a Reply

Your email address will not be published. Required fields are marked *