ថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២០

ព័ត៌មានជាតិ

ឯកឧត្តមជាសុមេធីអភិបាលនៃគណៈបក្សខេត្តព្រៃវែង និងប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង សូមថ្លែងនូវគារវៈកិច្ចគោរពយ៉ាងជ្រាលជ្រៅបំផុត ចំពោះវត្តមានដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើទស្សនកិច្ច និងសំណេះសំណាលជាមួយកសិករ និងវារីវប្បករ ក្នុងន័យបំផុសសកម្មភាពចលនាដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាកសិករអោយធ្វើការរដាំដុះដំណាំស្បៀងតាមគោលការណ៍អភិវឌ្ឍន៍បៃតង ការចិញ្ចឹមសត្វ និងវារីវប្បធម្មអោយបានសកម្មនៅក្នុងយុគសម័យនៃបដិវត្តន៍ឧស្សាហកម្មទី៤ ដែលកម្ពុជាកំពុងមានការអភិវឌ្ឍពីប្រទេសពឹងផ្អែកលើវិស័យកសិកម្ម ទៅជាកសិ-ឧស្សាហកម្មវិញនេះ។

សម្តេចតេជោ បានមានប្រសាសន៍ថា ក្នុងពេលប្រទេសកម្ពុជា ក៏ដូចជាពិភពលោកកំពុងជួបនូវវិបត្តិនៃជំងឺកូវីដ១៩ វិស័យកសិកម្មត្រូវបានរាជរដ្ឋាភិបាលមើលឃើញជាឱកាសដ៏សំខាន់មួយសម្រាប់ជួយទ្រទ្រង់សេដ្ឋកិច្ច ដោះស្រាយបញ្ហាអត់ការងាររបស់ប្រជាពលរដ្ឋ និងជួយដោះស្រាយការលំបាកក្នុងជីវភាពរបស់ប្រជាពលរដ្ឋផងដែរ ដោយជម្រុញប្រជាកសិករធ្វើការដាំដុះដំណាំស្បៀងតាមគោលការណ៍អភិវឌ្ឍន៍បៃតង ការចិញ្ចឹមសត្វ និងវារីវប្បធម្មឱ្យបានសកម្មនៅក្នុងយុគសម័យនៃបដិវត្តន៍ឧស្សាហកម្មទី៤ ដែលកម្ពុជាកំពុងមានការអភិវឌ្ឍពីប្រទេសពឹងផ្អែកលើវិស័យកសិកម្ម ទៅជាកសិ-ឧស្សាហកម្មវិញនេះ។

សម្ភារឧបករណ៍សម្រាប់ចែកជូនប្រជាកសិករ និងវារីវប្បករ ក្នុងឪកាសបំពេញទស្សនកិច្ចនេះ រួមមានៈ
១- វារីវប្បករចំនួន ៨០គ្រួសារៈ កូនត្រីពូជ ចំនួន៧០០ក្បាល រឺកូនកង្កែបចំនួន ៧០០ក្បាល
២- កសិករចំនួន ៤០គ្រួសារៈ ពូជស្រូវសែនក្រអូបចំនួន១០០គីឡូក្រាម និងពូជបន្លែចំនួន ៤មុខគឺត្រកួន១កញ្ចប់ សណ្តែកគួរ១កញ្ចប់ ស្ពៃចង្កឹះ២កញ្ចប់ និងត្រប់វែង២កញ្ចប់។
៣- កសិករចិញ្ចឹមសត្វចំនួន ៣០គ្រួសារ: ម៉ាសុីនបាញ់ថ្នាំ ១គ្រឿង និងកាបូប១ ក្នុងនោះមានអាវ PPE កៅស៊ូចំនួន១០ អាវយឺត១០ ស្បែកជើងកវែង ១គូ និងថ្នាំសម្លាប់មេរោគ៥លីត្រ។

ក្នុងឪកាសនេះដែរ ក៍មានការអញ្ជើញចូលរួមពីឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី​អភិបាលស្រុក ប្រធានអង្គភាពចំណុះសាលាខេត្ត ប្រធានមន្ទីរជំវិញខេត្ត កងកម្លាំងទាំងបី និងសហការី បានចូលរួមអមដំណើរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដ៏ខ្ពង់ខ្ពស់មកបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី ក៏ដូចជាសំណេះសំណាលជាមួយប្រជាកសិករនៅភូមិបាទី ឃុំកពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង។

ជាថ្មីម្តងទៀត ខ្ញុំបាទ និងឯកឧត្តមប្រធានក្រុមប្រឹក្សា ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងទាំងមូល សូមបួងសួងដល់វត្ថុស័ក្តសិទ្ធិលើលោក សូមអោយសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រ​បុត្រី ពិសេស​ចៅៗជាទីស្រលាញ់ និងប្រតិភូអមដំណើរទាំងអស់ សូមមានសុខភាពល្អ បរិបូណ៍ ប្រាជ្ញា ឈ្លៀសវៃ និងជ័យជំនះគ្រប់ភារកិច្ច ដើម្បីដឹកនាំ និងអភិវឌ្ឍន៍លើវិស័យគ្រប់វិស័យ អោយមានភាពរុងរឿង និងរីកចម្រើនតរៀងទៅ និងចៀសផុតពីជំងឺកូវីដ​-១៩​ដ៏កាចសាហាវនេះ។🙏🙏🙏

Leave a Reply

Your email address will not be published. Required fields are marked *