ថ្ងៃអាទិត្យ ៧រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០

ព័ត៌មានជាតិ

ឯឧត្ដមជាសុមេធីនិងលោកជុំទាវ ព្រមទាំងក្រុមគ្រួសារ សូមថ្វាយនូវគារវៈកិច្ចគោរពយ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះវត្តមានដ៏ថ្លៃថ្លារបស់ព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននិមន្តយាងមកខេត្តព្រៃវែង ដើម្បីមានព្រះសង្ឃដីកាសំណេះសំណាល និងចែកព្រះរាជអំណោយដល់ប្រជាពលរដ្ឋដែលបានជួបនូវការខ្វះខាតស្បៀងអាហារចំនួន២០០ គ្រួសារ។
សម្តេចព្រះសង្ឃរាជ បានមានបន្ទូលថា ព្រះរាជអំណោយដ៏តិចតួចនេះ ក៏ជាការជួយសម្រាលនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋបានមួយរយៈក្នុងកំឡុងពេលកូវីដ ១៩ កំពុងគំរាមកំហែងនេះផងដែរ ហើយពិធីនេះក៏ត្រូវបានប្រារព្វនៅភូមិគ្រឹះសម្តេចអគ្គមហាធម្មពោធិសាល ជា សុីម និងលោកជំទាវ ញ៉ែម សឿនជាស៊ីម នៅភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។

ពិធីនេះ ក៍មានការអញ្ជើញចូលរួមពីលោកជំទាវ ញ៉ែម សាខន សខេង ឧត្តមភរិយា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាមួយនិង ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ អភិបាលស្រុក ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត ប្រធានមន្ទីរ និងកងកម្លាំងទាំងបីផងដែរ។

អំណោយដែលសម្តេចសង្ឃរាជប្រទាន នាពេលនេះដល់ប្រជាពលរដ្ឋទាំង២០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី ទឹកស៊ីអ៉ីវ១យួរ ត្រីខ១យួរ និងបច្ច័យ៤ម៉ឺនរៀល និងថវិកាផ្ទាល់ខ្លួនរបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ព្រមទាំងថវិការខ្ញុំបាទ និងក្រុមគ្រួសារ បន្ថែមមួយចំនួនផ្សេងទៀត។

ជាថ្មីម្តងទៀត ខ្ញុំបាទ និងភរិយា ព្រមទាំងក្រុមគ្រួសារ និងប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងទាំងមូល ជាពិសេសអ្នកស្រុកកំចាយមារ សូមបួងសួងដល់វត្ថុស័ក្តសិទ្ធិលើលោក សូមថ្វាយសម្តេចព្រះសង្ឃរាជ និងសហការី មានព្រះរាជសុខភាពល្អ បរិបូណ៍ ប្រាជ្ញា ឈ្លៀសវៃ និងជ័យជំនះគ្រប់ភារកិច្ច ដើម្បីដឹកនាំ និងអភិវឌ្ឍន៍លើវិស័យពុទ្ធចក្រ អោយមានភាពរុងរឿង និងរីកចម្រើនតរៀងទៅ។🙏🙏🙏

Leave a Reply

Your email address will not be published. Required fields are marked *