ថ្ងៃព្រហស្បតិ៍ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០

ព័ត៌មានជាតិ

ខ្ញុំបាទ ជាមួយឯកឧត្តម ថោង វរលក្ខណ៍ អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង បានដឹកនាំប្រតិភូខេត្ត និងសហការី ចុះសួរសុខទុក្ខបងប្អូនកម្មកររោងចក្រដែលកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកស្រុកពាមរក៍ ខេត្តព្រៃវែង ដោយករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកស្ថិតនៅលើផ្លូវជាតិលេខ១ ក្នុងគីឡូម៉ែត្រលេខ៤៨-៤៩ចំណុចភូមិពោធិមៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៨:២០នាទី។

ជាមួយគ្នានេះ ខ្ញុំក៍បាននាំយកអំណោយជាថវិកាផ្ទាល់ខ្លួនមួយចំនួនចែកជូនដល់បងប្អូនកម្មកររងរបួសកំពុងសម្រាកព្យាបាលចំនួន២៧នាក់ និងឧបត្ថមថវិកាជូនមន្ទីរពេទ្យបង្អែកស្រុកមួយចំនួនទៀតដើម្បីចាត់ចែងការងារក្នុងមន្ទីរពេទ្យ។

សូមជូនពរដល់បងប្អូនដែលរងរបួសទាំងអស់ឲ្យឆាប់ជាសះស្បើយក្នុងពេលឆាប់ៗនេះដើម្បីវិលមកប្រកបជីវភាពរស់នៅជាប្រក្រតីទ្បើងវិញ។

Leave a Reply

Your email address will not be published. Required fields are marked *