បុរសដែលបើករថយន្តម៉ាក់Lexus RX400h បុកប៉ូលិសចរាចរណ៍ នៅរង្វង់មូលចោមចៅ ត្រូវបានបញ្ជូនទៅតុលាការហើយ !!!

ព័ត៌មានជាតិ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ នេះ បុរសម្នាក់ឈ្មោះ ពុធ មនោរម្យ ដែលមិនបានស្តាប់ការណែនាំរបស់ប៉ូលិសចរាចរណ៍នៅម្តុំការដ្ឋានកំពុងសាងសង់ផ្លូវនៅរង្វង់មូលចោមចៅ និង បានបើករថយន្តក្នុងល្បឿនលឿនបុកមន្ត្រីចរាចរណ៍ម្នាក់ដួល ត្រូវបាននគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។

សមត្ថកិច្ច អះអាងថា ក្រោយធ្វើការស្រាវជ្រាវ និង ត្រួតពិនិត្យ បានបង្ហាញអោយឃើញថា ជនបង្កនេះ បានប្រើប្រាស់ស្លាកលេខមិនត្រឹមត្រូវ ដោយយកស្លាកលេខរថយន្តផ្សេងមកពាក់ ។

ជនបង្ករូបនេះត្រូវបានចោទប្រកាន់ចំនួន៣បទល្មើស៖
ទី១ . ការរារាំងសមត្ថកិច្ច ពេលកំពុងតែអនុវត្តការងារ
ទី២ . ការប្រើប្រាស់ស្លាកលេខក្លែងក្លាយ
ទី៣ . បើករត់គេចពីកន្លែងកើតហេតុ ក្នុងគោលបំណងគេចវេស ពីការទទួលខុសត្រូវ ៕

Leave a Reply

Your email address will not be published. Required fields are marked *